Friday, March 4, 2011

អនុស្សាវរីយ៍មួយ (ភាគទី ២)

 ពូ​ម៉ូតូ ហាក់ដូចជា​ភ្ញាក់ផ្អើល​ណាស់ កាយវិការ​និង​សំដី​គាត់ ធ្វើ​ឲ្យ​មង្គល​សើច​ស្រស់
- បាទ ខ្ញុំ​មក​ទីនេះ​ព្រោះ​ដោយសារ​ជិត​ប្រលង ចង់​មក​សំរាក ប្រមូល​អារម្មណ៍​រៀនសូត្រ​។ ណ្ហើយ ! នោះ​ដល់​ហើយ ឈប់​នៅ​​សណ្ឋាគា​នោះ​ទៅ​។​
    ​- សណ្ឋាគា​លំដាប់​ខ្ពស់ ហ្នឹង​?
    ​- បាទ មើលទៅ​បរិយាកាស​ល្អ​ណាស់​.......................
   ពេល​ល្ងាច​ត្រជាក់ មង្គល​អង្គុយ​ម្នាក់ឯង​នៅ​មាត់​ឆ្នេរ​ដែល​ស្ងាត់ជ្រងំ​។ ប្រហែលជា​ដោយ​សណ្ឋាគា​នេះ​ជា​សណ្ឋាគា​លំដាប់​ខ្ពស់ នៅក្រោយ​សណ្ឋាគា​មាន​ឆ្នេរ​មួយ ដែល​មិនសូវ​ជាមាន​មនុស្ស​ទេ ទំនងជា​ឆ្នេរ​ដែល​ខាង​សណ្ឋាគា​គេ​វិនិយោគ​ហើយ​មើលទៅ​។ មង្គល​ក៏​មិន​ខ្វល់​ច្រើន​ដែរ ព្រោះនេះ​ជា​អ្វីដែល​អ្នក​ចង់បាន​នៅពេល​នេះហើយ​។ មាណព​ផ្អែក​ខ្នង​ទៅនឹង​ដើម​ស្រល់​មួយ​ដើម ដៃ​កាន់​សៀវភៅ ប៉ុន្តែ​ដោយ​ទិដ្ឋិ​ភាព​នៅពេលនេះ​ស្រស់ស្អាត​ពេក នាំ​ឲ្យ​គេ​បិទ​សៀវភៅ​ទុក​ ទ្រ​ប​ខ្លួន​លើ​ក្បា ជង្គង់​។ ក្រសែភ្នែក​នាយ សំលឹង​ទៅកាន់​ព្រេះ​សុរិយា​ដែល​រៀបនឹង​អស្តង្គត បន្ទាប​កាយ​ជាប់​ជើងមេឃ ចោល​រស្មី​ក្រហមច្រាល​លើ​ផ្ទៃសមុទ្រ​ល្វឹងល្វើយ​។​សត្វ​ហើរ​វិល​រក​ទ្រនំ​កាត់​ផ្ទៃ​ជលសា វាយោ​បក់​មក​រំភើយ ពេលវេលា​ដ៏​ស្ងាត់​នេះ គេ​អាច​ស្តាប់លឺ​តែ​សំលេង​នៃ​ទឹករលក​ដែល​បោក​ខ្សាច់ និង សំលេង​​សត្វ​ស្រែក ព្រមទាំង​សំលេង​ទង្គិច​គ្នា​នៃ​ស្លឹក​រុក្ខជាតិ​នានា​ប៉ុណ្ណោះ​។ មង្គល​បិទ​ភ្នែក​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ គេ​ទម្រេត​ខ្លួន​មក​ក្រោយ​វិញ នឹក​ដល់​រូបអ្នក​ម្តាយ​ដែល​ធ្លាប់​នៅក្បែរ​អ្នក​កាលពី​តូច​។​​ម្តាយ​គេ​គឺ អ្នកស្រី​ធីតា មាន​រូបឆោម​ល្អ​ត្រកាល​។ មង្គល​នៅចាំ​មុខ​ម្តាយ​អ្នក​ច្បាស់​ណាស់​។ គាត់​គ្រាន់តែ​ជា​នារី​ធម្មតា​ម្នាក់ ដែល​រស់នៅ​កំពុងសោម​នេះ​​តែប៉ុណ្ណោះ​។ តែ​គាត់​មា​នន​យ័​ណាស់ ​សំរាប់​អ្នក និង លោក​ប្រ​សិ​ដ្ឋ​ណាស់​។ ដោយមាន​ពេលវេលា​ស្ងប់ស្ងាត់​សំរាប់​ការរៀនសូត្រ និង ចង់​រំលឹក​ដល់​​អ្នកស្រី​ធីតា​ផង ទើប​គេ​ជ្រើសរើស​មក​សំរាក​នៅទីនេះ​តែម្តងទៅ​។ លោក             ​ប្រ​សិ​ដ្ឋរវល់នឹកកិច្ចការជំនួញដែលកំពុងជួបបញ្ហា។ គាត់ចេញទៅក្រៅប្រទេសបាត់យូរហើយ
មិនឲ្យដំណឹងថាមកវិញពេលណាទេ។
  ទិដ្ឋិភាពសមុទ្យពេលនេះពិតជាមនោរម្យណាស់ .... រាត្រីកាលបានឈានចូលមកដល់ទៀត ហើយ។ មង្គលសំលឹងទៅដែនសមុទ្យឆ្ងាយសន្លឹម ។ គេនិយាយតែម្នាក់ឯង
    - “ មើលទឹកសមុទ្រពិតជាធំធេងណាស់ ពេលរាត្រីក៏នូវតែស្អាត។ ជំនោរត្រជាក់បោកបក់ មិនឈប់សោះ ... ខ្ងុំពិតជាស្មានមិនដល់ថាកន្លែងដែលស្អាត និង អស្ចារ្យយ៉ាងនេះ ខ្ញុំបែរជាមិន ធ្លាប់មកសោះ។ មកទល់ថ្ងៃនេះ ខ្ញុំនូវតែមានអារម្មណ៍ថាទីនេះមានអ្វីពិសេស ដែលទាក់ទង នឹងខ្ញុំក្រៅពីម្តាយខ្ញុំ។ តើវាជាអ្វីទៅ?   ខ្ញុំពិតជាចង់ដឹងណាស់។សមុទ្យនេះសំរាប់អ្នកផ្សេង គឺជាកន្លែងកំសាន្ត សំរាកលំហែរដ៏ល្អ.... តែសំរាប់ខ្ញុំ..

និពន្ធដោយ : ស្រេង រតនា


4 comments:

Novels said...

sorry for the second post that i didn't post it on time !

Novels said...

I've been look over and over again before I publish this episode. Anyway,after I posted this, I see some mistakes on my typing . I'm sorry if it bothers your reading ! and thanks for your reading ! just for fun and free!

vicky said...

oh!!!!!! Nice novel,,,,

Novels said...

wow, thanks, cyber.

Post a Comment