ពូម៉ូតូ ហាក់ដូចជាភ្ញាក់ផ្អើលណាស់ កាយវិការនិងសំដីគាត់ ធ្វើឲ្យមង្គលសើចស្រស់
- បាទ ខ្ញុំមកទីនេះព្រោះដោយសារជិតប្រលង ចង់មកសំរាក ប្រមូលអារម្មណ៍រៀនសូត្រ។ ណ្ហើយ ! នោះដល់ហើយ ឈប់នៅសណ្ឋាគានោះទៅ។
- សណ្ឋាគាលំដាប់ខ្ពស់ ហ្នឹង?
- បាទ មើលទៅបរិយាកាសល្អណាស់.......................
ពេលល្ងាចត្រជាក់ មង្គលអង្គុយម្នាក់ឯងនៅមាត់ឆ្នេរដែលស្ងាត់ជ្រងំ។ ប្រហែលជាដោយសណ្ឋាគានេះជាសណ្ឋាគាលំដាប់ខ្ពស់ នៅក្រោយសណ្ឋាគាមានឆ្នេរមួយ ដែលមិនសូវជាមានមនុស្សទេ ទំនងជាឆ្នេរដែលខាងសណ្ឋាគាគេវិនិយោគហើយមើលទៅ។ មង្គលក៏មិនខ្វល់ច្រើនដែរ ព្រោះនេះជាអ្វីដែលអ្នកចង់បាននៅពេលនេះហើយ។ មាណពផ្អែកខ្នងទៅនឹងដើមស្រល់មួយដើម ដៃកាន់សៀវភៅ ប៉ុន្តែដោយទិដ្ឋិភាពនៅពេលនេះស្រស់ស្អាតពេក នាំឲ្យគេបិទសៀវភៅទុក ទ្របខ្លួនលើក្បា ជង្គង់។ ក្រសែភ្នែកនាយ សំលឹងទៅកាន់ព្រេះសុរិយាដែលរៀបនឹងអស្តង្គត បន្ទាបកាយជាប់ជើងមេឃ ចោលរស្មីក្រហមច្រាលលើផ្ទៃសមុទ្រល្វឹងល្វើយ។សត្វហើរវិលរកទ្រនំកាត់ផ្ទៃជលសា វាយោបក់មករំភើយ ពេលវេលាដ៏ស្ងាត់នេះ គេអាចស្តាប់លឺតែសំលេងនៃទឹករលកដែលបោកខ្សាច់ និង សំលេងសត្វស្រែក ព្រមទាំងសំលេងទង្គិចគ្នានៃស្លឹករុក្ខជាតិនានាប៉ុណ្ណោះ។ មង្គលបិទភ្នែកស្រូបយកខ្យល់អាកាសបរិសុទ្ធ គេទម្រេតខ្លួនមកក្រោយវិញ នឹកដល់រូបអ្នកម្តាយដែលធ្លាប់នៅក្បែរអ្នកកាលពីតូច។ម្តាយគេគឺ អ្នកស្រីធីតា មានរូបឆោមល្អត្រកាល។ មង្គលនៅចាំមុខម្តាយអ្នកច្បាស់ណាស់។ គាត់គ្រាន់តែជានារីធម្មតាម្នាក់ ដែលរស់នៅកំពុងសោមនេះតែប៉ុណ្ណោះ។ តែគាត់មាននយ័ណាស់ សំរាប់អ្នក និង លោកប្រសិដ្ឋណាស់។ ដោយមានពេលវេលាស្ងប់ស្ងាត់សំរាប់ការរៀនសូត្រ និង ចង់រំលឹកដល់អ្នកស្រីធីតាផង ទើបគេជ្រើសរើសមកសំរាកនៅទីនេះតែម្តងទៅ។ លោក ប្រសិដ្ឋរវល់នឹកកិច្ចការជំនួញដែលកំពុងជួបបញ្ហា។ គាត់ចេញទៅក្រៅប្រទេសបាត់យូរហើយ
មិនឲ្យដំណឹងថាមកវិញពេលណាទេ។
ទិដ្ឋិភាពសមុទ្យពេលនេះពិតជាមនោរម្យណាស់ .... រាត្រីកាលបានឈានចូលមកដល់ទៀត ហើយ។ មង្គលសំលឹងទៅដែនសមុទ្យឆ្ងាយសន្លឹម ។ គេនិយាយតែម្នាក់ឯង
- “ មើលទឹកសមុទ្រពិតជាធំធេងណាស់ ពេលរាត្រីក៏នូវតែស្អាត។ ជំនោរត្រជាក់បោកបក់ មិនឈប់សោះ ... ខ្ងុំពិតជាស្មានមិនដល់ថាកន្លែងដែលស្អាត និង អស្ចារ្យយ៉ាងនេះ ខ្ញុំបែរជាមិន ធ្លាប់មកសោះ។ មកទល់ថ្ងៃនេះ ខ្ញុំនូវតែមានអារម្មណ៍ថាទីនេះមានអ្វីពិសេស ដែលទាក់ទង នឹងខ្ញុំក្រៅពីម្តាយខ្ញុំ។ តើវាជាអ្វីទៅ? ខ្ញុំពិតជាចង់ដឹងណាស់។សមុទ្យនេះសំរាប់អ្នកផ្សេង គឺជាកន្លែងកំសាន្ត សំរាកលំហែរដ៏ល្អ.... តែសំរាប់ខ្ញុំ..
និពន្ធដោយ : ស្រេង រតនា