
ពូម៉ូតូ ហាក់ដូចជាភ្ញាក់ផ្អើលណាស់ កាយវិការនិងសំដីគាត់ ធ្វើឲ្យមង្គលសើចស្រស់
- បាទ ខ្ញុំមកទីនេះព្រោះដោយសារជិតប្រលង ចង់មកសំរាក ប្រមូលអារម្មណ៍រៀនសូត្រ។ ណ្ហើយ ! នោះដល់ហើយ ឈប់នៅសណ្ឋាគានោះទៅ។
- សណ្ឋាគាលំដាប់ខ្ពស់ ហ្នឹង?
- បាទ មើលទៅបរិយាកាសល្អណាស់.......................
ពេលល្ងាចត្រជាក់ មង្គលអង្គុយម្នាក់ឯងនៅមាត់ឆ្នេរដែលស្ងាត់ជ្រងំ។ ប្រហែលជាដោយសណ្ឋាគានេះជាសណ្ឋាគាលំដាប់ខ្ពស់ នៅក្រោយសណ្ឋាគាមានឆ្នេរមួយ ដែលមិនសូវជាមានមនុស្សទេ ទំនងជាឆ្នេរដែលខាងសណ្ឋាគាគេវិនិយោគហើយមើលទៅ។ មង្គលក៏មិនខ្វល់ច្រើនដែរ ព្រោះនេះជាអ្វីដែលអ្នកចង់បាននៅពេលនេះហើយ។...