
រលលកបោកច្រាំង លាន់សូរប្រាវៗ ទាំងកណ្តាលរាត្រី ។ យប់នេះខ្យល់ខ្លាំងគួរឲ្យរន្ធត់ជាពន់ពេក។ មាត់សមុទ្យ ដែលពេលថៃ្ងអូ៑អរ ពេញទៅដោយមនុស្សគួរសមនោះ ពេលនេះក្លាយជាស្ងាត់គួរឲ្យខ្លាច។ ម៉ោង ១២ កន្លះ រំលងអាធ្រាតទៅហើយសមនឹងនេះជាថ្ងៃធម្មតាផង មិនសូវមានអ្នកទេសចរណ៍ណាមកលេងទេ លុះដល់យប់ជ្រៅទៅកាន់តែស្ងាត់ជ្រងំ។ នៅក្រោមដើមដូងប្របមាត់សមុទ្យមួយដើម ប្រសិនណាជាយើងសំលឹងឲ្យយូរបន្តិច នោះយើងនឹងបានឃើញស្រមោលខ្មៅស្ទង់ៗជាក់ជាមិនខាន។ ពេលដែលយើងមើលយូរៗទើបយើងអាចដឹងបានថានេះជាស្រមោលមនុស្សប្រុសម្នាក់។ ដោយសារនេះជារាត្រីរនោច យើងមិនអាចដឹងពីភិនភាគបុរសអាថ៌កំបាំងនេះបានឡើយ។មួយសន្ទុះក្រោយមក...